កូនចៀមអាចដើរឆ្លងកាត់ទឹកបាន
អ្នក និពន្ធឈ្មោះ ស៊ី អេស លេវីសមានប្រសាសន៍ថា គំនិតសាសនាប្រៀបបាននឹងទឹកសម្លរ ខ្លះក៏ខាប់ ខ្លះក៏រាវជាងគេបន្តិច។ តាមពិតទៅ នៅក្នុងព្រះគម្ពីរមានគំនិតខាប់ដែលស៊ីជម្រៅដូចជា អាថ៌កំបាំង ភាពវៃឆ្លាតនិងភាពសាំញ្ញ៉ាំដែលជំរុញអោយមនុស្សទទួលជោគជ័យ។ ឧទាហរណ៍ «ដូច្នេះទ្រង់តែងផ្សាយមេត្តាករុណា ដល់អ្នកណាតាមព្រះហប្ញទ័យ ហើយទ្រង់ធ្វើឲ្យអ្នកណារឹងទទឹង ក៏តាមព្រះហប្ញទ័យដែរ» (រ៉ូម ៩:១៨)។ ប៉ុន្តែដូចគ្នានេះដែរ ក៏មានគំនិតភ្លឺថ្លាដូចជា ធម្មតា ឆាប់សម្រចលទ្ធផល និង ងាយទទួល។ តើអ្វីធ្វើឲ្យអ្នកឆាប់ទទួលលក្ខណៈធម្មតា ដែលចែងក្នុងគម្ពីរ១យ៉ូហាន ៤:១៦ ថា «ព្រះជាម្ចាស់ជា សេចក្តីស្រឡាញ់»។
លោកចន កាម៉េរុណ ជាអ្នកនិពន្ធនៅសតវត្សទី១៥បានលើកឡើងថា៖ «នៅក្នុងវាលស្មៅដដែល សត្វគោស៊ីស្មៅ បក្សាបក្សីស៊ីគ្រាប់ស្មៅ តែមនុស្សស្វែងរកគុជវិញ។ ដូច្នេះនៅក្នុងបទគម្ពីរដដែល យើងអាចរកឃើញលក្ខខណ្ឌផ្សេងៗពីគ្នា។ ដូច្នេះ កូនចៀមអាចដើរឆ្លងទឹក សត្វដំរីអាចហែលទឹក ក្មេងៗអាចញ៉ាំទឹកដោះគោ ហើយសាច់សម្រាប់មនុស្សមានកម្លាំង»។
នៅក្នុងព្រះបន្ទូលរបស់ព្រះ យើងអាចស្វែងរកឃើញកំណប់នៃប្រាជ្ញា និងចំណេះដឹងបាន។ ជម្រៅមហាសមុទ្របានបំផុសគំនិតអោយជឿនលឿន ចំណែកឯទីទឹករាក់វិញ មានប្រយោជន៍សម្រាប់ព្រលឹងស្មោះត្រង់។
ហេតុអ្វីបានជាអ្នកនៅស្ទាក់ស្ទើរទៀត? «គ្រប់ទាំងបទគម្ពីរ... ក៏មានប្រយោជន៍...»(២ធីម៉ូថេ ៣:១៦)។ ចូរប្រញាប់ឡើង។-David Roper
ហេតុអ្វីខ្ញុំមានទុក្ខលំបាក?
ថ្មីៗនេះ ខ្ញុំបានអានបទគម្ពីរទំនុកតម្កើងជំពូក១៣១ ដែលស្ថិតនៅក្នុងចំណោមបទទំនុកតម្កើង ដែលខ្ញុំចូលចិត្តជាងគេ ។ កាលពីមុន ខ្ញុំគិតថា បទគម្ពីរនេះបានលើកទឹកចិត្តឲ្យខ្ញុំយល់ថា សេចក្តីអាថ៌កំបាំង ជាលក្ខណៈពិសេសមួយ នៅក្នុងចំណោម លក្ខណៈសម្បតិ្តរបស់ព្រះ ។ បទគម្ពីរនេះបានលើកទឹកចិត្តខ្ញុំ ឲ្យមានការសម្រាក់នៅក្នុងគំនិត ពេលដែលខ្ញុំអាចយល់ថា ព្រះទ្រង់កំពុងធ្វើការរបស់ទ្រង់ ក្នុងសកលលោកដែលទ្រង់បានបង្កើត ។
ទោះជាយ៉ាងណាក៏ដោយ ក្រោយមក ខ្ញុំក៏បានសង្កេតឃើញថា ស្តេចដាវីឌក៏បានបើកសម្តែងអំពីផ្នែកម្ខាងទៀត នៃវិញ្ញាណស្ងប់រំងាប់របស់ទ្រង់ ឲ្យខ្ញុំបានដឹងថា ខ្ញុំមិនអាចយល់អំពីការគ្រប់យ៉ាងដែលព្រះកំពុងធ្វើក្នុងខ្ញុំឡើយ ទោះបីជាខ្ញុំព្យាយាមស្វែងយល់យ៉ាងណាក៏ដោយ ។
ស្តេចដាវីឌបានធ្វើការប្រៀបប្រដូច កូនដែលផ្តាច់ដោះ(ដែលលែងមានតម្រូវការដូចមុន) ទៅនឹងវិញ្ញាណដែលបានរៀននូវមេរៀនដដែល។ ការប្រៀបប្រដូចនេះ គឺជាការត្រាសហៅឲ្យខ្ញុំរៀនបន្ទាបខ្លួន អត់ធ្មត់ និងស្កប់ចិត្ត ទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ ហើយទោះបីជាខ្ញុំមិនបានយល់អំពីហេតុផលរបស់ព្រះក៏ដោយ ។ គំនិតរបស់ខ្ញុំមិនអាចយល់អំពីហេតុផលរបស់ព្រះឲ្យអស់ឡើយ ។
ពេលដែលខ្ញុំសួរថា “តើហេតុអ្វីបានជាខ្ញុំត្រូវរងទុក្ខយ៉ាងដូចនេះ? ហេតុអ្វីបានជាខ្ញុំមានការថប់បារម្ភយ៉ាងនេះ?” ព្រះវរបិតាទ្រង់ក៏បានឆ្លើយថា “ឱកូនសំឡាញ់អើយ ទោះបិតាពន្យល់កូន ក៏កូននៅតែមិនអាចយល់បានដែរ ។ ចូរគ្រាន់តែទុកចិត្តលើបិតាចុះ !”
ដូចនេះ ពេលដែលខ្ញុំបានពិចារណាអំពីគំរូរបស់ស្តេចដាវីឌហើយ ខ្ញុំក៏សួរខ្លួនឯងថា តើខ្ញុំអាច“ទុកចិត្តលើព្រះអម្ចាស់” ក្នុងស្ថានភាពដែលខ្ញុំកំពុងជួបប្រទះឬទេ?(ខ.៣)។ តើខ្ញុំអាចរង់ចាំ ដោយសេចក្តីជំនឿ និងការអត់ធ្មត់ ដោយគ្មានជិនណាយ និងសង្ស័យ…
ប៉ា មិនបាននិយាយថា “អូ!”ទេ
មិត្តភ័ក្ររបស់ខ្ញុំម្នាក់ បានធ្វើការងារក្នុងបន្ទប់ធ្វើការ ក្នុងផ្ទះ នៅពេលល្ងាចថ្ងៃមួយ ដោយព្យាយាមធ្វើរបាយការណ៍ដែលចាំបាច់មួយចំនួន ។ ពេលនោះកូនស្រីតូចរបស់គាត់ ដែលមានអាយុប្រហែល៤ឆ្នាំ កំពុងលេងនៅក្បែរតុរបស់គាត់ ដោយធ្វើឲ្យមានភាពរញេរញ៉ៃ លើករបស់របរពីកន្លែងមួយទៅកន្លែងមួយទៀត បើកថតតុលេង ហើយបានបង្ករឲ្យមានសម្លេងរំខានយ៉ាងខ្លាំង ។
មិត្តភ័ក្ររបស់ខ្ញុំម្នាក់នេះ បានអត់ធ្មត់នឹងការរំខាននេះ ដោយគ្មានការត្អូញត្អែរឡើយ រហូតដល់ពេលមួយ កូនស្រីរបស់គាត់ ក៏បានបិតថតតុមួយទំហឹង បណ្តាលឲ្យគៀបម្រាមដៃខ្លួនឯង ហើយវាក៏ស្រែកយំ ដោយការឈឺចាប់នោះ ។ ដោយសារមានការរំខានខ្លាំងពេក គាត់ក៏បានស្រែកឡើងថា “ចប់ហើយ!” ទន្ទឹមនឹងនោះ គាត់ក៏បាននាំវាចេញពីបន្ទប់ធ្វើការនោះ ហើយក៏បិតទ្វា ។
ក្រោយមក ម្តាយរបស់វា ក៏បានឃើញវាកំពុងតែយំនៅក្នុងបន្ទប់គេងរបស់វា ហើយក៏ព្យាយាមកម្សាន្តចិត្តវា ។ គាត់ក៏សួរវាថា “តើម្រាមដៃកូននៅឈឺឬ?” ក្មេងស្រីតូចនោះឆ្លើយទាំងខ្សិបខ្សួលថា “អត់ឈឺទេ” ។ គាត់ក៏សួរទៀតថា “អញ្ចឹង ហេតុអ្វីបានជាកូននៅយំធ្វើអ្វីទៀត?” វាក៏ឆ្លើយថា “ពេលកូនគៀបម្រាមដៃ ប៉ាមិនបាននិយាយថា ‘អូ’ទេ!”
ជួនកាល យើងគ្រាន់តែចង់ឮពាក្យដូចនេះឯង តើមែនទេ? គឺយើងចង់ឮពាក្យ នេះចេញពីមាត់អ្នក ដែលយកចិត្តទុកដាក់ ហើយឆ្លើយតបចំពោះយើង ដោយចិត្តសប្បុរស និងការអាណិតអាសូរ ដោយពាក្យថា “អូ!” យើងមានព្រះមួយអង្គព្រះនាមយេស៊ូវ…
មេរៀននៃការយំ
តើអ្នកធ្លាប់ឈឺចាប់នៅក្នុងចិត្តដែរឬទេ? តើមានអ្វីធ្វើឲ្យចិត្តរបស់អ្នកឈឺចាប់? តើភាពព្រៃផ្សៃ? បរាជ័យ? ភាពមិនស្មោះត្រង់? ឬក៏ការខាតបង់? ការឈឺចាប់នោះប្រហែលជាបាននាំឲ្យអ្នកចូលទៅកន្លែងងងឹត ដើម្បីយំហើយ ។
ការយំគឺជាការល្អទេ ។ លោកចច មែកដូណាល់(Geor-ge MacDonald) ដែលជាគ្រូអធិប្បាយជនជាតិស្កត់ បានមានប្រសាសន៍ថា “មានតែទឹកភ្នែកទេ ដែលអាចព្យាបាលការយំសោកបាន”។ ការយំតែបន្តិចបន្តួច ក៏មានប្រយោជ៍ដែរ ។
ព្រះយេស៊ូវទ្រង់បានព្រះកន្សែង នៅមាត់ផ្នូររបស់លោកឡាសា(យ៉ូហាន ១១:៣៥) ហើយទ្រង់ក៏បានព្រះកន្សែងជាមួយយើងដែរ(ខ.៣៣)។ ទ្រង់ក៏ឈឺចាប់ព្រះទ័យផងដែរ ។ ទឹកភ្នែករបស់យើងបាននាំឲ្យព្រះអម្ចាស់ទ្រង់បង្ហាញសេចក្តីសប្បុរស ដែលពេញដោយសេចក្តីស្រឡាញ់ និងការមើលថែរដ៏ស្រទន់ ។ ទ្រង់ជ្រាបអំពីបញ្ហារបស់យើង ហើយទ្រង់ក៏ជ្រាបអំពីការគេងមិនលក់របស់យើងផងដែរ ។ ព្រះទ័យទ្រង់បានឈឺចាប់ នៅពេលយើងទួញសោក ។ ទ្រង់ជាព្រះដ៏កម្សាន្តចិត្ត ដែលជួយឲ្យយើងធូរស្បើយ នៅពេល “មានទុក្ខវេទនា”(២កូរិនថូស ១:៣-៤) ហើយទ្រង់បានប្រើរាស្រ្តទ្រង់ ឲ្យកម្សាន្តចិត្តគ្នាទៅវិញទៅមក ។
ទោះជាយ៉ាងណាក៏ដោយ ការស្រក់ទឹកភ្នែក និងការកម្សាន្តចិត្ត គឺកើតមានឡើងម្តងហើយម្តងទៀត យ៉ាងញឹកញាប់ណាស់ នៅក្នុងជីវិតរបស់យើង ។ ដូចនេះ ការកម្សាន្តចិត្ត ដែលយើងមានពេលបច្ចុប្បន្ន គឺនឹងមិនជួយយើង ឲ្យជៀសផុតពីទុក្ខព្រួយនៅពេលក្រោយឡើយ ។ តែនៅពេលអនាគត នឹងមានថ្ងៃមួយ…
អ្នកមិនដឹងអំពីលទ្ធផល នៅពេលខាងមុខឡើយ
ក្នុងអំឡុងពេល នៃការបណ្តុះបណ្តាលផ្នែកទេវវិជ្ជា អស់ជាច្រើនឆ្នាំ ខ្ញុំបានដឹកនាំកម្មវិធីបោះជំរុំនៅរដូវក្តៅ សម្រាប់ពួកយុវជនប្រុសស្រី នៅសមាគមន៍យុវជនគ្រីស្ទបរិស័ទ(YMCA)។ ជារៀងរាល់ពេលព្រឹក ខ្ញុំចាប់ផ្តើមកម្មវិធីប្រចាំថ្ងៃនីមួយៗ ដោយនិយាយរឿងខ្លីមួយ ដែលនៅក្នុងនោះ ខ្ញុំបានព្យាយាមបញ្ចូលដំណឹងល្អផងដែរ ។
ខ្ញុំបានប្រាប់ពួកគេថា ការក្លាយជាគ្រីស្ទបរិស័ទ គឺមានន័យថា ក្លាយជាស្នាព្រះហស្ថថ្មី នៅក្នុងព្រះគ្រីស្ទ ហើយដើម្បីឲ្យពួកគេកាន់តែងាយស្រួលយល់ ខ្ញុំក៏បានចែកចាយអំពីរឿងរបស់សត្វរមាំងមូស៍ ដែលចង់ក្លាយជាសត្វសេះ ។ សត្វរមាំងមូស៍ បានឃើញ សេះព្រៃមួយហ្វូង ហើយវាយល់ថា សេះព្រៃទាំងនោះ គឺជាស្នាព្រះហស្ថដ៏ស្រស់ឆើតឆាយ ហើយវាចង់មានរូបសម្បត្តិដូចនោះផងដែរ ។ ដូចនេះ វាក៏រៀនត្រាប់តាមសេះ ។ ទោះជាយ៉ាងណាក៏ដោយ គេមិនព្រមទទួលស្គាល់ថា វាជាសត្វសេះឡើយ ព្រោះវាគឺជា …សត្វរមាំងមូស៍ទេ ។ តើធ្វើដូចម្តេចឲ្យសត្វរមាំងមូស៍ អាចក្លាយជាសេះបាន? ជាការពិតណាស់ បើមិនបានកើតមកជាសត្វសេះទេ គឺមិនអាចក្លាយជាសត្វសេះបានឡើយ ។ បន្ទាប់មក ខ្ញុំក៏បានពន្យល់ អំពីរបៀបដែលយើងគ្រប់គ្នា សុទ្ធតែអាចកើតជាថ្មីបាន ដោយជឿលើព្រះយេស៊ូវ ។
ក្នុងរដូវក្តៅនៅឆ្នាំមួយ ខ្ញុំមានបុគ្គលិកផ្នែកប្រឹក្សាយោបល់ម្នាក់ ឈ្មោះហេនរី(Henry) ដែលមានការទាស់ប្រឆាំងយ៉ាងខ្លាំងចំពោះជំនឿលើព្រះ ។ ចំពោះគាត់ ខ្ញុំមិនអាចធ្វើអ្វី ក្រៅពីស្រឡាញ់គាត់ និងអធិស្ឋានឲ្យគាត់ឡើយ ហើយគាត់បានចាកចេញ…
សេចក្តីល្អនៃព្រះអម្ចាស់
កាលប៉ុន្មានឆ្នាំមុន ខ្ញុំបានអានអត្ថបទមួយ ដែលនិពន្ធដោយលោក ចេម បារី(Sir James Barrie) ដែលជាពួកអភិជននៃប្រទេសអង់គ្លេស ។ ក្នុងអត្ថបទនោះ គាត់បាននិយាយឆ្លុះបញ្ចាំងអំពីម្តាយរបស់គាត់ ដែលមានសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះព្រះ និងព្រះបន្ទូលទ្រង់ ហើយបានអានព្រះគម្ពីររបស់ខ្លួន រហូតដល់រហែកជាបំណែកៗ ។ លោកចេម បានសរសេរថា “ឥឡូវនេះ ព្រះគម្ពីរនោះបានក្លាយជាកម្មសិទ្ធិរបស់ខ្ញុំហើយ ហើយសម្រាប់ខ្ញុំ អំបោះខ្មៅដែលគាត់បានដេរភ្ជាប់បំណែកទាំងនោះ ជាផ្នែកមួយនៃមាតិការរបស់ព្រះគម្ពីរនោះ”។
ម្តាយរបស់ខ្ញុំក៏ស្រឡាញ់ព្រះបន្ទូលព្រះផងដែរ ។ គាត់បានអាន ហើយជញ្ជឹងគិតព្រះបន្ទូលទ្រង់ អស់រយៈពេលយ៉ាងហោចណាស់ ៦០ឆ្នាំ ។ ខ្ញុំបានរក្សាទុកព្រះគម្ពីររបស់គាត់ ក្នុងទូរសៀវភៅរបស់ខ្ញុំ នៅក្នុងកន្លែងដ៏សំខាន់ ។ ព្រះគម្ពីរមួយនោះ ក៏មានការដាច់ដោច និងរហែកផងដែរ ហើយទំព័រនីមួយៗ មានប្រឡាក់ទៅដោយការកត់ចំណាំ នូវសេចក្តីពន្យល់ និងការត្រិះរិះផ្ទាល់ខ្លួនរបស់គាត់ ។ កាលនៅពីក្មេង ជាញឹកញាប់ ខ្ញុំបានដើរចូលបន្ទប់របស់គាត់ នៅពេលព្រឹក ហើយបានឃើញគាត់អង្គុយដាក់ព្រះគម្ពីរ នៅលើភ្លៅរបស់គាត់ ហើយអានពាក្យនៅក្នុងព្រះគម្ពីរនោះ ។ គាត់បានបន្តរធ្វើដូចនេះ រហូតដល់ពេលដែលគាត់មិនអាចមើលឃើញអក្សរ នៅក្នុងទំព័រតទៅទៀត ។ ទោះជាយ៉ាងណាក៏ដោយ ព្រះគម្ពីររបស់គាត់ នៅតែជាសៀវភៅដ៏មានតម្លៃបំផុតដែលគាត់មាន ។
នៅពេលម្តាយរបស់លោកចេម មានភាពជរា…
ការនេសាទនៅកន្លែងគ្មានត្រី
ខ្ញុំមានមិត្តល្អម្នាក់ ដែលខ្ញុំបានទៅស្ទូចត្រីជាមួយ ម្តងម្កាល ។ គាត់គឺជាអ្នកដែលចេះគិតបានល្អិតល្អន់ ។ បន្ទាប់ពីគាត់បានស្លៀកខោសម្រាប់ដើរលុយទឹក និងពាក់ស្បែកជើងកវែង ហើយបានប្រមូលឧបករណ៍របស់ខ្លួនហើយ គាត់ក៏បានអង្គុយនៅលើផ្នែកខាងក្រោយនៃឡានវែនរបស់គាត់ ហើយសម្លឹងមើលទឹកទន្លេចុះឡើងៗ អស់ពេលយ៉ាងហោចណាស់ ក៏១៥នាទីដែរ ដើម្បីរកមើលមាត់ត្រី ។ គាត់ក៏និយាយថា “ការស្ទូចត្រីនៅកន្លែងគ្មានត្រី គឺគ្មានបានប្រយោជន៍អ្វីទេ”។ ការនេះបាននាំឲ្យខ្ញុំគិតដល់សំណួរមួយទៀត គឺ “តើខ្ញុំត្រូវទៅនេសាទវិញ្ញាណមនុស្ស នៅកន្លែងដែលគ្មានមនុស្សឬ?”
គេបានថា ព្រះយេស៊ូវជា “មិត្តសំឡាញ់នឹងអ្នកយកពន្ធ និងមនុស្សមានបាប”(លូកា ៧:៣៤)។ ក្នុងនាមជាគ្រីស្ទបរិស័ទ យើងមិនត្រូវប្រព្រឹត្តតាមលោកិយឡើយ ប៉ុន្តែ ត្រូវចូលទៅក្នុងលោកិយ ដោយគ្មានការរើសអើង ដូចព្រះយេស៊ូវដែរ ។ ដូចនេះយើងត្រូវសួរខ្លួនឯងថា : តើខ្ញុំមានលក្ខណៈដូចព្រះ យេស៊ូវ នៅត្រង់ចំណុចនៃការរាប់អានមនុស្សមានបាបឬទេ? បើសិនជាខ្ញុំរាប់អានតែគ្រីស្ទបរិស័ទ នោះអាចមានន័យថា ខ្ញុំកំពុងតែនេសាទមនុស្ស “នៅកន្លែងដែលគ្មានមនុស្សសម្រាប់នេសាទហើយ” ។
ការចំណាយពេលជាមួយ អ្នកមិនជឿព្រះ គឺជាជំហានទីមួយ នៃការនេសាទមនុស្ស ។ បន្ទាប់មកយើងបង្ហាញសេចក្តីស្រឡាញ់ ចេញពីចិត្តដ៏សប្បុរស ដែលអាចយល់ចិត្ត នៃអ្នកដែលនិយាយដោយខ្វះការពិចារណា និងស្តាប់ឮសម្លេងទួញយំ ក្នុងជម្រៅនៃវិញ្ញាណរបស់ពួកគេ ។ យើងសួរពួកគេថា “តើអ្នកអាចប្រាប់ ឲ្យខ្ញុំបានដឹងអំពីរឿងនោះ ជាបន្ថែមទៀតបានទេ?”…
ជីវិតដ៏ប្រសើរ
អ្នកទស្សនៈវិទ្យាគិតចុះឡើង“អ្វីជាជីវិតដែលល្អ ហើយអ្នកណាទទួលបានវា?” ខ្ញុំភ្លាមៗគិតពីមិត្តល្អខ្ញុំម្នាក់គឺ រ៉យ(Roy)។ រ៉យជាបុរសស្លូតបូត ស្ងៀមស្ងាត់ដែលមិនចង់បានការទទួលស្គាល់ ជាមនុស្សដែលទុកសេចក្តីថែរក្សានៃជីវិតគាត់ទៅព្រះបិតាដែលនៅស្ថានសួគ៌ ហើយនិងជាអ្នកដែលរវល់ខ្លួនគាត់តែម្នាក់ ជាមួយព្រះហឫទ័យព្រះបិតា។ គាត់សំឡឹងមើលពីការដែលនៅស្ថានសួគ៌។ ដូចដែលគាត់រំលឹកខ្ញុំថា “យើងគ្រាន់តែអ្នកសំចតនៅទីនេះទេ”។
រ៉យស្លាប់កាលពីរដូវស្លឹកឈើជ្រុះចុងក្រោយ។ ពេលធ្វើពិធីបុណ្យរំលឹកដល់គាត់ មិត្តភក្តិទាំងឡាយសំណេះសំណាលលើការជះឥទ្ធិពលគាត់លើជីវិតពួកគេ។ មនុស្សជាច្រើននិយាយពីសេចក្តីសប្បុរសគាត់ ការឱ្យដោយមិនគិតពីខ្លួនឯង ការបន្ទាបខ្លួន និងអាណិតអាសូរដោយស្លូតបូត។ សំរាប់មនុស្សជាច្រើន គាត់ជាការសំដែងឱ្យឃើញពីសេចក្តីដែលគ្មានលក្ខខណ្ឌរបស់ព្រះជាម្ចាស់។ បន្ទាប់ពីពិធីបុណ្យ កូនប្រុសរ៉យបើកឡានទៅកន្លែងឧបត្ថម្ភក្នុងការរស់នៅដែលជាកន្លែងឪពុកគាត់រស់នៅដល់ថ្ងៃចុងក្រោយ។ គាត់ប្រមូលសំភារៈឪពុកគាត់ទាំងអស់ៈ ស្បែកជើងពីរគូរ ខោខ្លីនិងវែងបីបួន និងរបស់របរកំប៉ិកំប៉ុកបីបួន នេះជាទំនិញនៅលោកិយរបស់រ៉យ ហើយប្រគល់ឱ្យកន្លែងបរិច្ចាគក្នុងតំបន់។ រ៉យមិនដែលមានអ្វីដែលចាត់ទុកថាជាជីវិតល្អនោះទេ ប៉ុន្តែ គាត់គឺមាននៅក្នុងព្រះនេត្រព្រះជាម្ចាស់ គឺមានក្នុងអំពើល្អ។
ជក មាក្សដូណាល់(George MacDonald)បានសរសេរថា “តើមួយណាដែលជាអ្នកស្នងទ្រព្យលោកិយនិងស្ថានសួគ៌ៈ តើអ្នកដែលមានផ្ទះរាប់ពាន់ ឬអ្នកដែលគ្មានផ្ទះសំរាប់ខ្លួនឯង មានដបដែលគាត់គោះឱ្យមានភាពអឹកអធឹក?” ជីវិតរ៉យគឺចុងក្រោយមកគឺល្អ។ —David Roper
ដំបង និង ដុំថ្ម
អ្នកនិពន្ធទំនុកតម្កើងឆ្អែតចំពោះ“សេចក្តីចំអករបស់មនុស្សឆ្មើងឆ្មៃ” (ទំនុកតម្កើង ១២៣:៤) ប្រហែលជាអ្នកក៏ដូច្នោះដែរ។ អ្នកជិតខាងអ្នក អ្នកនៅការិយាល័យ ឬអ្នកនៅបន្ទប់រៀនអ្នក ប្រហែលជាមើលងាយដល់ជំនឿ និងការប្តេជ្ញាដើរតាមព្រះយេស៊ូវរបស់អ្នក។ ឈើនិងថ្មអាចបំបាក់ឆ្អឹងយើង តែសំដីអាចធ្វើឱ្យយើងដំបៅកាន់តែជ្រៅ។ នៅក្នុងអត្ថាធិប្បាយរបស់គាត់ លើសៀវភៅទំនុកដំកើងនេះ លោក ឌីរែក ឃីឌនឺរ(Derek Kidner) បានហៅសេចក្តីចំអក ថាជា “ដែកត្រជាក់”។ យើងអាចបញ្ជៀសសេចក្តីចំអករបស់ពួកឆ្មើងឆ្មៃរ ដោយក្លាយដូចគេ ឬយើងអាចចាត់ទុកគោលបំណងគេថា ជាភួងកិត្តយស។ យើងអាចរីករាយនូវអ្វីដែលត្រូវ រាប់ជាមានតំលៃ ដែលរងទុក្ខ ដោយអាម៉ាស់សំរាប់នាមព្រះយេស៊ូវ(កិច្ចការ ៥:៤១)។ វាប្រសើរក្នុងភាពអាម៉ាស់រយៈពេលខ្លី ជាជាងបានជាទីខ្ពើម ឆ្អើមនៅអស់កល្បជានិច្ចវិញ(ដានីអែល ១២:២)។ យើងមិនត្រូវដូចពួកបញ្ឆោត ដោយបញ្ឆោតគេវិញឡើយ ប៉ុន្តែ ឱ្យពរដល់អ្នកដែលបៀតបៀនយើង។ លោកប៉ុលបានប្រាប់រំលឹកយើងថា “ចូរសូមពរចុះ កុំឱ្យប្រទេចផ្តាសាឡើយ”(រ៉ូម ១២:១៤)។ ព្រះអម្ចាស់ប្រហែលនាំគេ ឱ្យមានជំនឿ និងកែប្រែចិត្ត ហើយកែប្រែរយៈពេល អាម៉ាស់ រយៈពេលខ្លីនោះ ជាសិរីល្អអស់កល្បវិញ។ ចុងក្រោយ ដូចដែលអ្នកនិពន្ធទំនុកតម្កើងប្រាប់យើង នោះយើងត្រូវសំឡឹងទៅឯព្រះ(ទំនុកដំកើង ១២៣:២)។ ទ្រង់យល់ជាជាងអ្នកណាទាំងអស់ ព្រោះទ្រង់បានស៊ូទ្រាំការរិះគន់បន្ទោស។ ទ្រង់នឹងបង្ហាញក្តីអាសូរដល់យើង ដោយព្រះគុណដែលគ្មានព្រំដែន។ —David Roper
អំណាចនៃការសន្យា
ខ្ញុំពាក់គ្រឿងអលង្ការពីរគឺៈ ចិញ្ចៀនរៀបការលើម្រាមដៃ និងឈើឆ្កាងតូចមួយពីសែលទិកលើខ្សែកជុំវិញកខ្ញុំ។ ចិញ្ចៀនតំណាងភាពស្មោះត្រង់ខ្ញុំ ចំពោះការ៉ូលីន(Carolyn) ប្រពន្ធខ្ញុំជារៀងរហូត។ ឈើឆ្កាងរំលឹកខ្ញុំថាធ្វើការមិនមែនយល់ដល់គាត់ ប៉ុន្តែដោយយល់ដល់កិត្តិនាមព្រះយេស៊ូវដែលខ្ញុំធ្វើដូចនេះ។ ទ្រង់បានឱ្យខ្ញុំស្មោះត្រង់នឹងនាងរហូតដល់សេចក្តីស្លាប់មកបំបែក។ ពាក្យសម្បថពេលរៀបការគឺលើសជាងការចុះសន្យា ដែលយើងអាចក្បត់ ដោយធ្វើឲ្យខូច។ វាជាសម្បថពិសេសដែលគោលបំណងយ៉ាងជាក់ច្បាស់ថា នឹងចងភ្ជាប់រហូតដល់សេចក្តីស្លាប់មកបំបែក។(ម៉ាថាយ១៩:៦)ពាក្យថា “ទោះបីល្អជាងនេះ ទោះបីអាក្រក់ជាងនេះ ទោះបីមានជាងនេះ ទោះបីក្រជាងនេះ ទោះបីឈឺនិងជា” នោះបើគិតពីឱកាសវិញ វាមិនមែនស្រួលក្នុងការធ្វើតាមសម្បថឡើយ។ កាលៈទេសៈប្រហែលជាប្តូរហើយប្តីប្រពន្ធក៏អញ្ជឹងដែរ។ ការរៀបអាពាហ៍ពិពាហ៍គឺពិបាកនឹងល្អបំផុត បើចងការកែប្រែការមិនយល់ស្របគ្នា និងការពិបាក។ ពេលគ្មានអ្នកណាត្រូវរស់នៅក្នុងទំនាក់ទំនង ដែលមានការប្រមាថនឹងគ្រោះថ្នាក់ នោះការទទួលយកភាពលំបាកនៃភាពក្រខ្សត់ ភាពហត់នឿយ និងការខកចិត្ត អាចនាំទៅដល់សុភមង្គល។ សម្បថអាពាហ៍ពិពាហ៍ជាកាតព្វកិច្ច ដែលចងភ្ជាប់មួយដែលតម្រូវឲ្យស្រលាញ់ លើកកិត្តិយស និងថ្នាក់ថ្នមគ្នាទៅវិញទៅមក អស់មួយជីវិត ពីព្រោះព្រះយេស៊ូបានឱ្យយើងធ្វើដូច្នោះ។ ដូចពាក្យមិត្តខ្ញុំម្នាក់និយាយថា“ នេះជាសម្បថដែលធ្វើឲ្យយើងស្មោះត្រង់ទៅ ទោះបីពេលយើងមិនចង់ធ្វើតាមសម្បថយើង។” —David Roper